Andrew Chhai

ចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ

វគ្គ ១៖ ដំណើរពីព្រៃវែងទៅភ្នំពេញ

ចំណងស្នេហ៍ឆ្លងកាល៖ អាថ៌កំបាំងអាវុធសិល្ប៍

(A Love Across Time: The Secret of the Sacred Weapon)



 

វគ្គ ១៖ ដំណើរពីព្រៃវែងទៅភ្នំពេញ

ឆ្នាំ២០២៤ កំដៅថ្ងៃចុងខែធ្នូ ហាក់ដូចជាចង់លេបត្របាក់អ្វីៗទាំងអស់។ និស្ស័យ កំលោះវ័យម្ភៃឆ្នាំ សម្បុរស្រអែម កំពុងនៅមាត់ផ្លូវមុខផ្ទះ ជិតរថយន្តស្តារិច ធ្វើដំណើរពីខេត្តព្រៃវែង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។មុនពេលធ្វើដំណើរ ពូសាយមីងពៅបានហុចប្រាក់មួយចំនួនកាតាប់ខោអាវ អីវ៉ាន់ ហូបចុក ប្រហុកផ្អក ត្រីងៀតឆ្លៀតថែមបាយម្ហូប១ប្រអប់ ឆារក្ដៅសាច់ទា ម្ហូបដែលនិស្ស័យចូលចិត្ត រួចស្រេច ពូសាយបានផ្ដែផ្ដាំកូនថា​ (និស្ស័យកូន! ពុកម៉ែគ្មានទ្រព្យធន ហូរហៀរចែកកូន ដូចគេដ៏ទៃទេ ! មានតែប្រាក់តិចតួចនេះ សម្រាប់កូនបង់សាលា និងចាយវាយ ដើម្បីស្វែងរកចំណេះដឹង ទុកសម្រាប់ជាស្ពានឈានទៅរកកិត្តិយស កេរ្ត៍ឈ្មោះនិងទ្រព្យា កុំអោយអវិជ្ជាដូចពុកម៉ែ!)។ មីងពៅបន្ថែម កូនហ្អា!​ចេះថែទាំខ្លូន នៅទីក្រុងចរាចរណ៍ខ្វែងខ្វាត់ធ្វើដំណើរត្រូវប្រុងប្រយ័ត្ន ព្រោះមនុស្សសម័យឥឡូវ វីរវកការសប្បាយ ហ៊ឺហារឡូយឆាយ គាស់ឈ្នះៗតាមរង្វាន់ តាមមិនទាន់ រង្វាន់មិនត្រូវ ទៅជាបង្ករគ្រោះថ្នាក់ដល់គេមិនដឹងអី ! មួយទៀតកុំភ្លើតភ្លើននឹងភ្លើងពណ៍ សេពគប់មិត្តខុស មិត្តទូរទស្សន៍ ! ពូសាយលាន់មាត់ដាក់មីងពៅ (ម៉ែវាគេហៅ មិត្តទុរយសតើ ) និស្ស័យញញឹមតិចៗ មីងពៅ ធ្វើមុខអៀន ហើយតបថា មិត្តទុរយសនាំគ្រោះមកយើង  ។រវល់តែផ្ដែរផ្ដាំ ឡានស៊ីប្លេរ និស្ស័យក៍ជម្រាបលាអ្នកមានគុណទាំង២ និងសន្យាថានឹងធ្វើតាមសម្ដីលោក ខំសិក្សាររហូតដល់ជោគជ័យ ។ បិទទ្វារឡានហើយភ្លាមទឹកភ្នែកម្ដាយរបស់និស្ស័យរលីងរលោង ខ្សែរភ្នែកសម្លឹងកូនរហូតដល់រថយន្តចេញទៅ ដាច់កន្ទុយភ្នែក នៅតាមដងផ្លូវទេសភាពស្រែស្រូវប្រាំងខៀវខ្ចីលាយឡំជាមួយសត្វកុកហិចហើរចុះឡើងក្នុងស្រែដើម្បីប្រម៉ាញ់សត្វល្អិតក្នុងស្រែ ដើមរាំងដុះតាមចន្លោះភ្លឺស្រែ ហូរហែរជាម្លប់ដល់កសិករកំដរអារម្មណ៍សម្រាល់ភាពនឿយហត់ ដើមត្នោតដាំដោតត្រសង ឆ្លងតាមប្រឡាយទឹក រលឹកកាលវ័យកុមារ ជួបជុំគ្នីគ្នា ចាប់ត្រីបានជាចំណីគ្រាន់ចំអែតក្រពះមួយគ្រា។ ក្នុងចិត្តគេលាយឡំនឹងភាពរីករាយ និងកង្វល់ ព្រោះនេះជាលើកដំបូងដែលគេចាកឆ្ងាយពីស្រុកកំណើត ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យភ្នំពេញ។ និស្ស័យកើតក្នុងគ្រួសារកសិករជីវភាពសមរម្យមួយនៅឯស្រុកស្រែ។ ឪពុកម្តាយខិតខំធ្វើស្រែចម្ការ និងលក់ឥវ៉ាន់បន្តិចបន្តួច ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់គេ។ និស្ស័យជាកូនប្រុសតែម្នាក់គត់ ដូច្នេះហើយទើបគេមានការទទួលខុសត្រូវខ្ពស់ក្នុងគ្រួសារ។ ក្នុងការធ្វើដំណើរចំណាកស្រុក ទៅរាជធានីភ្នំពេញ គេបានសម្រេចចិត្តសុំស្នាក់នៅក្នុងវត្តមួយក្បែរសាកលវិទ្យាល័យ លុះដល់ភ្នំពេញ និស្ស័យបានរកវត្តដែលគេត្រូវស្នាក់នៅ។ ធ្វើឲ្យគេមានអារម្មណ៍ធូរស្រាល កំលោះនិស្ស័យដោយហេតុថាគេមិនសូវមានលុយកាក់ ដើម្បីសន្សំសំចៃថវិកា កុំអោយជាបន្ទុកដល់ពុកម៉ែ គេបានស្វែងរកការងារធ្វើ យកកម្រៃដោះស្រាយការចាយវាយប្រចាំថ្ងៃ  នៅថ្ងៃសម្រាកពីការសិក្សារ គេតែងតែសម្អាតទីធ្លាបរិវេណវត្ត។វត្តស្ងប់ស្ងាត់ ហ៊ុំព័ទ្ធដោយដើមឈើ សួនច្បារ លម្អលាយឡំនឹងខ្យល់ត្រជាក់ផាយៗ បង្កើតបានជាបរិយាកាសដ៏ស្ងប់ស្ងាត់ និងបរិសុទ្ធ។ ម្លប់ឈើធំៗ ផ្តល់ជាម្លប់ដ៏ត្រជាក់ដល់អ្នកដែលចង់សម្រាកលំហែ។ សួនផ្កាក្នុងវត្ត ពោរពេញដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ដូចឋានសួគ៌ដែលមនុស្សលោកអាចប៉ះបាន។ ផ្កាចម្រុះពណ៌ ផ្កាឈូកទន់ភ្លន់ លេចចេញពីស្រះទឹកដ៏ថ្លាឈ្វេង ផ្កាឈូកជាផ្នែក១ដ៏សំខាន់ក្នុងពុទ្ធសាសនា សម្រាប់បូជាថ្វាយព្រះរតនត្រៃ ដូជជាឃ្លាធម៍ស្មូតមួយកន្លែងថា
«​​​បរិស័ទ​បួន​ជំពូក ដូច​ផ្កា​ឈូក​ក្នុង​ជល​ដ្ឋាន ខ្លះ​ផុស​ចាំ​សូរ្យ​ឆាន រះ​នឹង​រីក​ដោយ​រស្មី។ ព្រះ​ធម៌​ជា​សូរ្យ​សែង រះ​ឡើង​ចែង​ចាំង​រង្សី បំភ្លឺ​លោក​ទាំង​បី ឲ្យ​យល់​ផ្លូវ​ឋាន​សុខា។​»
ផ្កាម្លិះរូត ម្លិះលា ពណ៌សក្បុស បញ្ចេញក្លិនក្រអូបឈ្ងុយឈ្ងប់ ផ្សព្វផ្សាយពេញបរិវេណវត្ត
បង្អួតសម្រស់ក្រោមពន្លឺព្រះអាទិត្យដ៏កក់ក្តៅ។ សរុបមក សួនផ្កាក្នុងវត្ត គឺជាកន្លែងដ៏អស្ចារ្យ ដែលរួមបញ្ចូលគ្នានូវសម្រស់ធម្មជាតិ ភាពស្ងប់ស្ងាត់ និងអត្ថន័យដ៏ជ្រាលជ្រៅ។ វាជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចង់ស្វែងរកភាពស្ងប់សុខក្នុងចិត្ត និងរៀនសូត្រពីធម៌អាថ៌របស់ព្រះពុទ្ធសាសនា។

 ពេលកំពុងដើរ ភ្នែកគេក៏ចាប់អារម្មណ៍ទៅលើដើមពោធិ៍ធំមួយ ដែលមានអាយុកាលរាប់រយឆ្នាំ។ គេបានអង្គុយសម្រាកនៅក្រោមដើមពោធិ៍នោះ។ ពេលនោះ ស្រាប់តែខ្យល់បក់មកតិចៗ នាំមកនូវក្លិនក្រអូបចម្លែក។និស្ស័យដាក់អំបោសចុះអង្គុយលើបង់ជិតនោះអការះដូចចង់ងោកងុយ ក្នុងពេលជាមួយគ្នានោះ គេក៏បានឃើញរូបភាពចម្លែកមួយក្នុងចិត្ត។ គេឃើញនារីម្នាក់ស្លៀកពាក់បែបបុរាណ ឈរនៅមុខប្រាសាទដ៏ធំមួយ។ នាងពាក់បន្តោងខ្សែកមួយខ្សែដែលមានរាងចម្លែក។ រូបភាពនោះលេចឡើងត្រឹមមួយភ្លែត រួចក៏បាត់ទៅវិញ។ និស្ស័យភ្ញាក់ផ្អើលយ៉ាងខ្លាំង គេចាប់ផ្តើមយកដៃស្ទាបទ្រូងខ្លួនឯង ស្រាប់តែគេប៉ះចំវត្ថុរឹងមួយ។ គេយកវត្ថុនោះចេញមកមើល នោះគឺជាបន្តោងខ្សែកដូចគ្នានឹងអ្វីដែលគេបានឃើញក្នុងសុបិន! បន្តោងខ្សែកនោះមានចម្លាក់ជារូបទេពធីតាមួយអង្គ និងមានអក្សរបុរាណចម្លែកៗជាច្រើន។ លុះដល់យប់ ក្រោយបាយល្ងាយជាមួយនឹងអ្នកស្នាក់នៅវត្តផ្សេងៗទៀត និស្ស័យចូលសម្រាកក្នុងកុដិចម្ងាយមិនឆ្ងាយពីដើមពោធិ៍នោះ គេគេងលក់យ៉ាងលឿន ព្រោះតែហត់នឿយនឹងការធ្វើការពីថ្ងៃ។ ក្នុងសុបិន គេបានឃើញនារីនោះម្តងទៀត។ នារីនោះបាននិយាយមកគេជាភាសាដែលគេមិនធ្លាប់លឺ ប៉ុន្តែគេហាក់ដូចជាយល់អត្ថន័យនៃអ្វីដែលនារីនោះចង់ប្រាប់។ នាងបានចង្អុលទៅលើបន្តោងខ្សែក ហើយនិយាយថា “នេះជាវត្ថុដ៏សំខាន់សូមអ្នករក្សាទុកវាអោយបានល្អ…”។

Search This Blog

របៀបបង្កើតគណនី WeChat 2026 នៅកម្ពុជាឲ្យជោគជ័យ ១០០% និងតិចនិកការពារ Account មិនឲ្យខូច

សួស្តីអ្នកទាំងអស់គ្នា! ស្វាគមន៍មកកាន់ប្លុក **Andrew Chhai**។ នៅក្នុងឆ្នាំ 2026 នេះ ការបង្កើតគណនី WeChat ហាក់បីដូចជារឿងមួយដែលតឹងរ៉ឹងជាងមុន ជាពិសេសការជួបប្រទះបញ្ហាទាមទារឲ្យស្កេន QR Code ឬលោតសារព្រមាន "Account at Risk" តែម្ដង។ ក្នុងនាមជាអ្នកតាមដានបច្ចេកវិទ្យា ថ្ងៃនេះខ្ញុំនឹងលើកយកក្បួន និងវិធីសាស្ត្រថ្មីៗបំផុតក្នុងការចុះឈ្មោះប្រើប្រាស់ WeChat នៅកម្ពុជាឲ្យបានជោគជ័យ ១០០% ព្រមទាំងគន្លឹះមាសក្នុងការរក្សាគណនីមិនឲ្យត្រូវគេបិទ (Ban) ផងដែរ។ ១. ការត្រៀមខ្លួនមុនពេលចុះឈ្មោះ (ចំណុចសំខាន់បំផុត) មុននឹងឈានដល់ការចុះឈ្មោះ សូមប្រាកដថាអ្នកបានរៀបចំចំណុចទាំងនេះបានត្រឹមត្រូវ៖  ស៊ីមកាតពិតប្រាកដ៖ ប្រើប្រាស់លេខទូរសព្ទកម្ពុជាពិតប្រាកដ (+855) ដែលនៅដំណើរការ។ ដាច់ខាតមិនត្រូវប្រើលេខទូរសព្ទនិម្មិត (Virtual Numbers) ដូចជា Google Voice ឬ TextNow ឡើយ ព្រោះប្រព័ន្ធនឹងបិទគណនីរបស់អ្នកភ្លាមៗ។  បណ្ដាញអ៊ីនធឺណិតស្អាតល្អ៖ សូមបិទ VPN ដាច់ខាត! គួរប្រើប្រាស់សេវាអ៊ីនធឺណិតពីស៊ីមកាតផ្ទាល់ (Mobile Data 4G/5G) ជាជាងការប្រើប្រាស់ Wi-Fi សាធារណៈ ដើម្បីបញ្ជាក់ពីទីតាំងពិតប្រាកដរបស់អ្នកនៅកម្ពុជា និងបញ្ចៀសការសង្ស័យពីប្រព័ន្ធសុវត្ថិភាព។ ...

អាថ៌កំបាំងធ្វើ "សណ្ដែកដីលីងគ្រឿងបំពង" ឱ្យស្រួយឈ្ងុយឆ្ងាញ់ និងរក្សាទុកបានយូរ

សណ្ដែកដីលីងគ្រឿងបំពងគឺជាអាហារសម្រន់ដ៏ពេញនិយមបំផុតមួយមិនថាសម្រាប់ញ៉ាំលេងក្នុងគ្រួសារញ៉ាំអមជាមួយបបរ ឬគ្រឿងក្លែមក្នុងកម្មវិធីផ្សេងៗនោះទេ។ ទោះបីជាវាជាមុខម្ហូបងាយៗ ប៉ុន្តែបើចង់ធ្វើឱ្យបាន "ស្រួយដល់ក្នុង ឈ្ងុយគ្រឿងបំពង និងពណ៌ស្អាត" គឺទាមទារនូវបច្ចេកទេសខ្លះៗ។ ថ្ងៃនេះ ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលរបៀបធ្វើឱ្យលម្អិតបំផុត៖ ១. ការជ្រើសរើស និងត្រៀមគ្រឿងផ្សំ គុណភាពនៃគ្រឿងផ្សំ គឺជាគ្រឹះនៃរសជាតិ៖  * សណ្ដែកដី (៥០០ក្រាម): គួរជ្រើសរើសសណ្ដែកថ្មី គ្រាប់ណែនល្អ មិនអុល និងមិនដុះផ្សិត។ មុននឹងធ្វើ ត្រូវរើសគ្រាប់ស្អុយចេញឱ្យអស់ រួចយកទៅលាងទឹកជម្រះដីឱ្យស្អាត ហើយហាលឱ្យស្ងួតទឹកជាមុនសិន។  * ខ្ទឹមស (២-៣ មើម): ហាន់ជាបន្ទះស្តើងៗ (កុំចិញ្ច្រាំ) ដើម្បីឱ្យពេលបំពងទៅមើលទៅស្អាត និងស្រួយល្អ។  * ស្លឹកក្រូចសើច (១០-១៥ សន្លឹក): បេះជាសន្លឹកៗ ឬហាន់ជាសរសៃធំៗតាមចំណូលចិត្ត។  * ម្ទេសក្រៀម (៥-១០ គ្រាប់): កាត់ជាកង់ៗ ឬទុកទាំងមូល (បើមិនចង់ឱ្យហឹរខ្លាំង)។  * គ្រឿងផ្សំរសជាតិ: អំបិល (១ ស្លាបព្រាកាហ្វេ), ស្ករស (២ ស្លាបព្រាបាយ), ម្សៅស៊ុប ឬរ៉តឌី (១ ស្លាបព្រាបាយ) និងម្សៅម្ទេស (តាមចំណូលចិត្ត)។ ២. ជំហាននៃការចម្អិន (Step-by-Ste...

ចាងស៊ាវថាង 张晓棠 រាជនីសម្លេងមន្តស្នេហ៍ ដែលដាស់ព្រលឹងតន្ត្រីបុរាណចិនឱ្យរស់រានក្នុងយុគសម័យថ្មី

[រដ្ឋធានីប៉េកាំង] – ក្នុងពិភពសិល្បៈតន្ត្រីចិនសម័យទំនើប នាមត្រកូល Zhang Xiaotang (张晓棠) ឬ Tansea ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាសិល្បការិនីដ៏ឆ្នើម ដែលមានទេពកោសល្យខ្ពស់ក្នុង "រចនាបថជាតិ" (Guofeng - 国风)។ នាងគឺជាអ្នកដែលបានច្របាច់បញ្ចូលគ្នាយ៉ាងឥតខ្ចោះនូវមនោសញ្ចេតនាបែបប្រពៃណី និងចង្វាក់ភ្លេងសម័យកាល រហូតបង្កើតបានជាឥទ្ធិពលយ៉ាងខ្លាំងក្លានៅលើបណ្ដាញសង្គមអន្តរជាតិ ជាពិសេសតាមរយៈបទចម្រៀងអមតៈ "Su Mu Zhe" (苏幕遮)។ ១. ឫសគល់សិល្បៈ និងការបណ្តុះបណ្តាលចំណេះដឹង សិល្បការិនី Zhang Xiaotang ចាប់កំណើតនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ១៩៨៨ នាទីក្រុង Benxi ខេត្ត Liaoning នៃសាធារណរដ្ឋប្រជាមានិតចិន។ នាងបានធំធាត់ឡើងក្នុងមជ្ឈដ្ឋានគ្រួសារដែលផ្តល់តម្លៃខ្ពស់លើវប្បធម៌។ មូលដ្ឋានគ្រឹះសិល្បៈដ៏រឹងមាំរបស់នាង ចាប់ផ្តើមចេញពីការសិក្សាឧបករណ៍ភ្លេងបុរាណ "គូហ្សេង" (Guzheng) រហូតក្លាយជាអ្នកជំនាញ និងជាគ្រូបង្គោលកម្រិតវិជ្ជាជីវៈ មុនពេលឈានជើងចូលក្នុងវិថីចម្រៀង។ ២. វិថីឆ្ពោះទៅរកភាពជោគជ័យ និងកិត្យានុភាពជាតិ របត់ជីវិតដ៏សំខាន់របស់នាងបានកើតឡើងក្នុងឆ្នាំ ២០១០ នៅពេលដែលនាងបានចូលរួមក្នុងកម្មវិធីប្រឡងសមត្ថភាពលំដាប់ជាតិ "...