Andrew Chhai

ចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ

រឿងអប់រំ: កុំចេះតែ "ឡូយ" ពេក!



ឆ្នាំ ២០២៥ ទីក្រុងភ្នំពេញពោរពេញដោយភាពទំនើប និងបច្ចេកវិទ្យាជឿនលឿន។ ក្នុងចំណោមភាពអ៊ូអរនោះ គេសង្កេតឃើញក្រុមយុវវ័យមួយចំនួនតូចតែងតែប្រមូលផ្ដុំគ្នា បង្ករភាពរំខានដល់សង្គម។ ពួកគេត្រូវបានគេស្គាល់ថាជា "TNT TEAM " ឬភាសាខ្មែរនិយាយអោយងាយស្រួលស្ដាប់ហៅថា (ក្រុមគ្រឿងផ្ទុះ )ដែលខុសប្លែកពីក្មេងទំនើងជំនាន់មុនបន្តិចបន្តួច។ ជំនួសឱ្យការប្រើកាំបិតដងដែក ពួកគេបែរជាប្រើស្មាតហ្វូនទំនើបៗ ដើម្បីទំនាក់ទំនងគ្នា និងបង្ហោះវីដេអូបង្ករឿងផ្សេងៗ ចូលក្នុងបណ្ដាញសង្គមដើម្បីបង្ហាញភាព "ឡូយ" របស់ខ្លួន។
ក្នុងចំណោមក្រុមទំនើងទាំងនោះ មានមេក្រុមម្នាក់ឈ្មោះ "កំលោះសង្ហា" (ឈ្មោះនេះគេដាក់ឱ្យព្រោះគេគិតថាខ្លួនឯងសង្ហា)។ កំលោះសង្ហា តែងតែដឹកនាំបក្សពួករបស់ខ្លួនជួបជុំគ្នានៅហាងកាហ្វេយីហោល្បីមួយកន្លែងជារៀងរាល់ល្ងាច។ ពួកគេស្លៀកពាក់ម៉ាកល្បីៗ ជិះម៉ូតូឌុបគ្នាបីបួននាក់យ៉ាងគ្រោះថ្នាក់តាមដងផ្លូវ ហើយបើកភ្លេងរាំលាន់ឮកងរំពងពេញផ្លូវ។
ថ្ងៃមួយ ខណៈពេលដែលក្រុមរបស់កំលោះសង្ហាកំពុងតែជួបជុំគ្នានៅមុខហាងកាហ្វេ ស្រាប់តែមានបុរសចំណាស់ម្នាក់ឈ្មោះ "លោកតា អ៊ុល" ដែលជាអ្នកប្រាជ្ញខាងផ្នែកអប់រំបានដើរចូលមកជិតពួកគេ។ លោកតាមានរូបរាងស្លៀកពាក់សាមញ្ញ តែមានក្រសែភ្នែកភ្លឺថ្លាប្រកបដោយក្តីមេត្តា។
លោកតា  បានសួរទៅកាន់ក្រុមយុវវ័យទាំងនោះដោយទឹកមុខញញឹមថា"អើ! ចៅៗមកជួបជុំគ្នាយ៉ាងសប្បាយរីករាយណាស់លោកអើយ! តើមានរឿងអ្វីពិសេសកើតឡើងឬទេ?"
កំលោះសង្ហា ដែលគិតថាខ្លួនជាមេគេនោះ បានឆ្លើយដោយទឹកមុខក្រអឺតក្រទមបន្តិចថា៖
កំលោះសង្ហា: "អូ! លោកតាអញ្ជើញមកអង្គុយលេងសិនទៅ! ពួកខ្ញុំកំពុងតែ 'chill' តិចតួច!"
លោកតា "អើ! លោកតាអរគុណហើយ! តែចៅដឹងទេពាក្យថា 'chill' ដែលចៅនិយាយនោះ មានន័យយ៉ាងណា?"
សមាជិកម្នាក់ទៀតក្នុងក្រុមឈ្មោះ "ស្មោះស្នេហ៍" (តាមពិតស្នេហ៍មិនដែលស្មោះទេ តែចង់ឱ្យគេហៅបែបហ្នឹង) បានឆ្លើយដោយសើចចំអកថា៖
ស្មោះស្នេហ៍: "លោកតាអើយ! 'Chill' ហ្នឹងគឺសប្បាយ ត្រជាក់ចិត្ត គ្មានរឿងអីត្រូវគិតច្រើនហ្នឹងណា!"
លោកតា  "អើ! ត្រឹមត្រូវហើយ! តែការសប្បាយដោយមិនគិតដល់អ្នកដទៃ ឬសង្គម តើវាពិតជាត្រជាក់ចិត្តមែនឬ?"
ក្រុមយុវវ័យទាំងនោះចាប់ផ្ដើមមើលមុខគ្នា ហាក់ដូចជាមិនដែលគិតដល់ចំណុចនេះពីមុនមកទេ។
លោកតាបន្ត "ចៅដឹងទេ? នៅក្នុងសម័យបច្ចេកវិទ្យាជឿនលឿននេះ ចំណេះដឹងពិតប្រាកដ(គឺជា) ភាព 'ឡូយ' ពិតប្រាកដ។ ការចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រយោជន៍ ការចេះសិល្បៈ វប្បធម៌ ការចេះជួយសង្គម ទើបជាភាព 'ឡូយ' ដែលស្ថិតស្ថេរយូរអង្វែង។"
កំលោះសង្ហា: "តែពួកខ្ញុំធុញទ្រាន់នឹងការរៀនសូត្រណាស់លោកតា! គ្មានអ្វីសប្បាយទេ!"
លោកតា "អើ! លោកតាដឹងហើយ! តែការរៀនសូត្រមិនមែនមានតែនៅក្នុងសាលាទេចៅ! ចៅអាចរៀនតាមរយៈអ៊ីនធឺណិត រៀនពីសៀវភៅ រៀនពីបទពិសោធន៍ជីវិត រៀនពីមនុស្សជុំវិញខ្លួន។ សំខាន់គឺចៅត្រូវចេះស្វែងរកអ្វីដែលចៅស្រលាញ់ និងមានប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គម។"
ពេលនោះ សមាជិកម្នាក់ទៀតឈ្មោះ "ចៃហ្គេម" (តែលេងចាញ់គេរហូត) បានលើកឡើងដោយទឹកមុខស្រងូតស្រងាត់ថា៖ "តែពួកខ្ញុំអត់មានអ្វីធ្វើទេលោកតា! ពេលទំនេរគឺមានតែប្រមូលផ្ដុំគ្នាផឹកស៊ី បង្ករឿងតែប៉ុណ្ណោះ!"
លោកតា "អើ! ហេតុអ្វីចៅមិនសាកល្បងរកអ្វីដែលចៅចូលចិត្តធ្វើ? ឥឡូវនេះមានកម្មវិធីបណ្ដុះបណ្ដាលជំនាញជាច្រើនណាស់សម្រាប់យុវវ័យ។ ចៅអាចរៀនកាត់សក់ រៀនធ្វើម្ហូប រៀនថតរូប រៀនកុំព្យូទ័រ ឬក៏ចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តផ្សេងៗ។ ការធ្វើអ្វីដែលមានប្រយោជន៍ មិនត្រឹមតែធ្វើឱ្យចៅមានអារម្មណ៍ល្អប៉ុណ្ណោះទេ ថែមទាំងអាចជួយសង្គមបានទៀតផង។"
លោកតា អ៊ុល បានបន្តទៀតដោយសំឡេងម៉ឺងម៉ាត់៖ "ចៅត្រូវចាំថា ភាពទំនើងពិតប្រាកដ គឺការចេះគ្រប់គ្រងខ្លួនឯង ការចេះគោរពអ្នកដទៃ ការចេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ មិនមែនការប្រើអំពើហិង្សា ឬការបង្ករឿងនោះទេ។ សង្គមជាតិត្រូវការយុវជនដែលមានចំណេះដឹង សីលធម៌ និងការចេះជួយគ្នាទៅវិញទៅមក មិនមែនត្រូវការក្មេងទំនើងដែលបង្ករតែបញ្ហានោះទេ។" សម្ដីរបស់លោកតា បានធ្វើឱ្យក្រុមយុវវ័យទាំងនោះចាប់ផ្ដើមគិតគូរឡើងវិញ។ កំលោះសង្ហា ដែលពីមុនតែងតែអួតអាង ក៏ចាប់ផ្ដើមមានអារម្មណ៍ថាអ្វីដែលលោកតាបាននិយាយគឺត្រឹមត្រូវ។
ប៉ុន្មានថ្ងៃក្រោយមក គេលែងឃើញក្រុមរបស់កំលោះសង្ហាមកប្រមូលផ្ដុំគ្នានៅហាងកាហ្វេនោះទៀតហើយ។ ផ្ទុយទៅវិញ គេបែរជាឃើញពួកគេចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជំនាញផ្សេងៗ ខ្លះរៀនធ្វើនំ ខ្លះរៀនជួសជុលម៉ូតូ ហើយខ្លះទៀតចូលរួមក្នុងក្រុមយុវជនស្ម័គ្រចិត្តសម្អាតបរិស្ថាន។
កំលោះសង្ហា បានក្លាយជាជាងកាត់សក់ដ៏ប៉ិនប្រសប់ម្នាក់ ហើយបានបើកហាងកាត់សក់ផ្ទាល់ខ្លួន។ ស្មោះស្នេហ៍ បានរកឃើញទេពកោសល្យក្នុងការគូររូប ហើយបានក្លាយជាវិចិត្រករម្នាក់។ ចំណែកឯ ចៃហ្គេម ក៏បានប្ដូរមកបង្កើតកម្មវិធីហ្គេមអប់រំវិញ។
ពួកគេបានរៀនសូត្រថា ភាព "ឡូយ" ពិតប្រាកដ មិនមែនស្ថិតនៅលើរូបរាងខាងក្រៅ ឬការបង្ករឿងនោះទេ តែស្ថិតនៅលើចំណេះដឹង សមត្ថភាព និងការរួមចំណែកកសាងសង្គមឱ្យកាន់តែល្អប្រសើរ។

Search This Blog

របៀបបង្កើតគណនី WeChat 2026 នៅកម្ពុជាឲ្យជោគជ័យ ១០០% និងតិចនិកការពារ Account មិនឲ្យខូច

សួស្តីអ្នកទាំងអស់គ្នា! ស្វាគមន៍មកកាន់ប្លុក **Andrew Chhai**។ នៅក្នុងឆ្នាំ 2026 នេះ ការបង្កើតគណនី WeChat ហាក់បីដូចជារឿងមួយដែលតឹងរ៉ឹងជាងមុន ជាពិសេសការជួបប្រទះបញ្ហាទាមទារឲ្យស្កេន QR Code ឬលោតសារព្រមាន "Account at Risk" តែម្ដង។ ក្នុងនាមជាអ្នកតាមដានបច្ចេកវិទ្យា ថ្ងៃនេះខ្ញុំនឹងលើកយកក្បួន និងវិធីសាស្ត្រថ្មីៗបំផុតក្នុងការចុះឈ្មោះប្រើប្រាស់ WeChat នៅកម្ពុជាឲ្យបានជោគជ័យ ១០០% ព្រមទាំងគន្លឹះមាសក្នុងការរក្សាគណនីមិនឲ្យត្រូវគេបិទ (Ban) ផងដែរ។ ១. ការត្រៀមខ្លួនមុនពេលចុះឈ្មោះ (ចំណុចសំខាន់បំផុត) មុននឹងឈានដល់ការចុះឈ្មោះ សូមប្រាកដថាអ្នកបានរៀបចំចំណុចទាំងនេះបានត្រឹមត្រូវ៖  ស៊ីមកាតពិតប្រាកដ៖ ប្រើប្រាស់លេខទូរសព្ទកម្ពុជាពិតប្រាកដ (+855) ដែលនៅដំណើរការ។ ដាច់ខាតមិនត្រូវប្រើលេខទូរសព្ទនិម្មិត (Virtual Numbers) ដូចជា Google Voice ឬ TextNow ឡើយ ព្រោះប្រព័ន្ធនឹងបិទគណនីរបស់អ្នកភ្លាមៗ។  បណ្ដាញអ៊ីនធឺណិតស្អាតល្អ៖ សូមបិទ VPN ដាច់ខាត! គួរប្រើប្រាស់សេវាអ៊ីនធឺណិតពីស៊ីមកាតផ្ទាល់ (Mobile Data 4G/5G) ជាជាងការប្រើប្រាស់ Wi-Fi សាធារណៈ ដើម្បីបញ្ជាក់ពីទីតាំងពិតប្រាកដរបស់អ្នកនៅកម្ពុជា និងបញ្ចៀសការសង្ស័យពីប្រព័ន្ធសុវត្ថិភាព។ ...

អាថ៌កំបាំងធ្វើ "សណ្ដែកដីលីងគ្រឿងបំពង" ឱ្យស្រួយឈ្ងុយឆ្ងាញ់ និងរក្សាទុកបានយូរ

សណ្ដែកដីលីងគ្រឿងបំពងគឺជាអាហារសម្រន់ដ៏ពេញនិយមបំផុតមួយមិនថាសម្រាប់ញ៉ាំលេងក្នុងគ្រួសារញ៉ាំអមជាមួយបបរ ឬគ្រឿងក្លែមក្នុងកម្មវិធីផ្សេងៗនោះទេ។ ទោះបីជាវាជាមុខម្ហូបងាយៗ ប៉ុន្តែបើចង់ធ្វើឱ្យបាន "ស្រួយដល់ក្នុង ឈ្ងុយគ្រឿងបំពង និងពណ៌ស្អាត" គឺទាមទារនូវបច្ចេកទេសខ្លះៗ។ ថ្ងៃនេះ ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលរបៀបធ្វើឱ្យលម្អិតបំផុត៖ ១. ការជ្រើសរើស និងត្រៀមគ្រឿងផ្សំ គុណភាពនៃគ្រឿងផ្សំ គឺជាគ្រឹះនៃរសជាតិ៖  * សណ្ដែកដី (៥០០ក្រាម): គួរជ្រើសរើសសណ្ដែកថ្មី គ្រាប់ណែនល្អ មិនអុល និងមិនដុះផ្សិត។ មុននឹងធ្វើ ត្រូវរើសគ្រាប់ស្អុយចេញឱ្យអស់ រួចយកទៅលាងទឹកជម្រះដីឱ្យស្អាត ហើយហាលឱ្យស្ងួតទឹកជាមុនសិន។  * ខ្ទឹមស (២-៣ មើម): ហាន់ជាបន្ទះស្តើងៗ (កុំចិញ្ច្រាំ) ដើម្បីឱ្យពេលបំពងទៅមើលទៅស្អាត និងស្រួយល្អ។  * ស្លឹកក្រូចសើច (១០-១៥ សន្លឹក): បេះជាសន្លឹកៗ ឬហាន់ជាសរសៃធំៗតាមចំណូលចិត្ត។  * ម្ទេសក្រៀម (៥-១០ គ្រាប់): កាត់ជាកង់ៗ ឬទុកទាំងមូល (បើមិនចង់ឱ្យហឹរខ្លាំង)។  * គ្រឿងផ្សំរសជាតិ: អំបិល (១ ស្លាបព្រាកាហ្វេ), ស្ករស (២ ស្លាបព្រាបាយ), ម្សៅស៊ុប ឬរ៉តឌី (១ ស្លាបព្រាបាយ) និងម្សៅម្ទេស (តាមចំណូលចិត្ត)។ ២. ជំហាននៃការចម្អិន (Step-by-Ste...

ចាងស៊ាវថាង 张晓棠 រាជនីសម្លេងមន្តស្នេហ៍ ដែលដាស់ព្រលឹងតន្ត្រីបុរាណចិនឱ្យរស់រានក្នុងយុគសម័យថ្មី

[រដ្ឋធានីប៉េកាំង] – ក្នុងពិភពសិល្បៈតន្ត្រីចិនសម័យទំនើប នាមត្រកូល Zhang Xiaotang (张晓棠) ឬ Tansea ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាសិល្បការិនីដ៏ឆ្នើម ដែលមានទេពកោសល្យខ្ពស់ក្នុង "រចនាបថជាតិ" (Guofeng - 国风)។ នាងគឺជាអ្នកដែលបានច្របាច់បញ្ចូលគ្នាយ៉ាងឥតខ្ចោះនូវមនោសញ្ចេតនាបែបប្រពៃណី និងចង្វាក់ភ្លេងសម័យកាល រហូតបង្កើតបានជាឥទ្ធិពលយ៉ាងខ្លាំងក្លានៅលើបណ្ដាញសង្គមអន្តរជាតិ ជាពិសេសតាមរយៈបទចម្រៀងអមតៈ "Su Mu Zhe" (苏幕遮)។ ១. ឫសគល់សិល្បៈ និងការបណ្តុះបណ្តាលចំណេះដឹង សិល្បការិនី Zhang Xiaotang ចាប់កំណើតនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ១៩៨៨ នាទីក្រុង Benxi ខេត្ត Liaoning នៃសាធារណរដ្ឋប្រជាមានិតចិន។ នាងបានធំធាត់ឡើងក្នុងមជ្ឈដ្ឋានគ្រួសារដែលផ្តល់តម្លៃខ្ពស់លើវប្បធម៌។ មូលដ្ឋានគ្រឹះសិល្បៈដ៏រឹងមាំរបស់នាង ចាប់ផ្តើមចេញពីការសិក្សាឧបករណ៍ភ្លេងបុរាណ "គូហ្សេង" (Guzheng) រហូតក្លាយជាអ្នកជំនាញ និងជាគ្រូបង្គោលកម្រិតវិជ្ជាជីវៈ មុនពេលឈានជើងចូលក្នុងវិថីចម្រៀង។ ២. វិថីឆ្ពោះទៅរកភាពជោគជ័យ និងកិត្យានុភាពជាតិ របត់ជីវិតដ៏សំខាន់របស់នាងបានកើតឡើងក្នុងឆ្នាំ ២០១០ នៅពេលដែលនាងបានចូលរួមក្នុងកម្មវិធីប្រឡងសមត្ថភាពលំដាប់ជាតិ "...