ខ្ញុំជាមនុស្សចិត្តឆេវឆាវ ឆាប់ខឹង នៅពេលខឹងអាចបញ្ចេញមកបានយ៉ាងងាយ ....

ប៉ុន្តែខ្ញុំដឹងថាវាមិនល្អសម្រាប់ចិត្ត អារម្មណ៍ និងរាងកាយរបស់ខ្ញុំ

ឬប៉ះពាល់ដល់អ្នកដទៃ ដូច្នេះខ្ញុំចង់ចែករំលែកនូវរឿងមួយចំនួនដែលខ្ញុំធ្វើដើម្បីគ្រប់គ្រងខ្លួនឯង។ 


-រកកន្លែងស្ងប់ស្ងាត់ដើម្បីដាស់ខ្លួនឯងឡើងវិញ។

-ដកដង្ហើមវែងៗ។

-ទៅ​ដើរលេងខាងក្រៅបន្តិចដើម្បីអោយរសាយ។

-សរសេរគំនិតដែលត្រូវទប់ទល់នឹងកំហឹងរបស់ខ្លួនទុក។

-យកដៃប៉ះស្លឹកឈើ ហើយសម្លឹងមើលធម្មជាតិជុំវិញ។

-ស្តាប់តន្ត្រីដែលចូលចិត្ត។

-យកជើងរបស់អ្នកក្នុងទឹកក្តៅ អ៊ុនៗ។

អ្នកក៏អាចបង្កើតទម្លាប់នៃការប្រើប្រាស់ការ

អះអាងលើកយកហេតុផលវិជ្ជមាននៅក្នុងជីវិតរបស់អ្នក។