១.ការខូចចិត្តអាចព្យាបាលបានតែជាមួយពេលវេលា និងការអត់ធ្មត់ប៉ុណ្ណោះ។ 


២.មនុស្ស​ចូលក្នុងជីវិតហើយទៅវិញមិន​អី​ទេ។

កាលពីមុនយើងអាចរស់បានដោយខ្លួនឯង

ហេតុអ្វីបច្ចុប្បន្នយើងមិនអាចរស់នៅខ្លួនឯងដោយការស្រឡាញ់ខ្លួនឯង។ 


៣.ការចាកចេញពីជីវិតសុខស្រួលរបស់អ្នកគឺជាវិធីល្អបំផុតដើម្បីអភិវឌ្ឍខ្លួនអ្នកជាមនុស្សរឹងមាំម្នាក់។ 


៤.មនុស្សតែម្នាក់គត់ដែលអ្នកអាចជឿជាក់បានគឺខ្លួនអ្នក ព្រោះថាមានតែអ្នកស្គាល់ខ្លួនឯងច្បាស់ជាងនរណា។ 


៥.អ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើអោយសុបិនរបស់អ្នកក្លាយជាការពិត។ 


៦.ភាពសប្បាយភ្លើតភ្លើន តម្រូវចិត្ត ក្នុងពេលបច្ចុប្បន្ន អាចនាំទៅរកកំហុស និងការសោកស្តាយ។ 


៧.ពេល​ខ្លះ​អ្នក​ត្រូវ​តែ​អនុញ្ញាត​ឱ្យគេចាកចេញដើម្បី​សុភមង្គល​របស់​អ្នក​ផ្ទាល់ ទោះ​បី​ជា​វា​ហាក់​ដូច​ជា​លំបាក​យ៉ាង​ណា​។

រៀបរៀងដោយ អារម្មណ៍អ្នក