ក្មេងស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់កាន់ផ្លែប៉ោមពីរដោយដៃទាំងពីររបស់នាង។ម្ដាយរបស់នាងបានចូលមកហើយសួរកូនស្រីតូចរបស់នាងដោយស្នាមញញឹមថា "កូនសម្លាញ់! តើកូនអាចឱ្យម៉ាក់នូវផ្លែប៉ោមរបស់កូនមួយផ្លែក្នុងចំណោមផ្លែប៉ោមទាំងពីររបស់កូនបានទេ?"
កូនស្រីប្រញាប់ប្រញាល់ខាំយ៉ាងរហ័សលើផ្លែប៉ោមមួយ
ហើយបន្ទាប់មកទៀតខាំផ្លែប៉ោមមួយទៀតយ៉ាងលឿន។
ស្នាមញញឹមនៅលើមុខរបស់ម្ដាយបានរសាត់ទៅ។
ប៉ុន្តែម្ដាយព្យាយាមមិនបញ្ចេញការខកចិត្តរបស់គាត់ឡើយ។
ពេលនោះ ក្មេងស្រីតូចក៏ហុចផ្លែប៉ោមមួយផ្លែដែលនាងខាំ
ទៅឱ្យម្តាយនាង ហើយនិយាយថា "ម៉ាក់ៗ ផ្លែប៉ោមទាំង២នេះ
អាមួយនេះជាផ្លែផ្អែម" ។
សីលធម៌នៃរឿង៖ មិនថាអ្នកជានរណា អ្នកមានបទពិសោធន៍ និងចំណេះដឹងកម្រិតណានោះទេ អ្នកត្រូវពន្យារពេលការវិនិច្ឆ័យរបស់អ្នក។ ផ្តល់ឯកសិទ្ធិឱ្យអ្នកដទៃពន្យល់នូវអ្វីដែលគេចង់ប្រាប់។
អ្វីដែលអ្នកឃើញនឹងភ្នែកប្រហែលជាមិនមែនជាការពិតទេ។

Post a Comment
Post a Comment